សូមស្វាគមន៍

ក្រុមហ៊ុនទេសចរណ៍ អិកសូទិកអង្គរ

ក្រុមហ៊ុនទេសចរណ៍អិកសូទិកអង្គរបានបង្កើតឡើងនៅខែឧសភាឆ្នាំ២០១៥បានរៀបចំកញ្ចប់ដំណើរទស្សនកិច្ចនិងផ្តល់ផលិតផលទេសចរណ៍អន្តរជាតិមកកាន់តំបន់អាស៊ី។បើទោះបីជាក្រុមហ៊ុនទើបបានកើតឡើងបុគ្គលិកជំនាញនិយាយនិងអង់គ្លេសនិងរុស្ស៊ីរបស់យើងដែលមានបទពិសោធរយៈពេលប្រាំបីឆ្នាំក្នុងការបំរើសេវាកម្មទេសចរណ៍បានខិតខំផ្តល់ជូនកញ្ចប់ដំណើរទស្សនកិច្ចដល់អតិថិជនមកពីប្រទេសរុស្ស៊ី អ៊ុយក្រែន សាំងហ្គាពួរ ម៉ាឡេហ្ស៊ីនិងប្រទេសនិយាយរុស្ស៊ីផ្សេងៗទៀតដោយសហការជាមួយភ្នាក់ងារ ទេសចរណ៍នៃប្រទេសជិតខាង។

មកដល់បច្ចុប្បន្នយើងខ្ញុំទទួលបានបទពិសោធអំពីតម្រូវការផ្សេងៗគ្នារបស់អតិថិជន។ យើងខ្ញុំនឹងខិតខំបន្ថែមទៀតបង្កើនគុណភាពសេរាកម្មតាមតម្រូវការរបស់អតិថិជនយើង។

ការផ្តល់ជូនរបស់ក្រុមហ៊ុនទេសចរណ៍អិកសូទិកអង្គរ

ក្រុមហ៊ុនទេសចរណ៍អិកសូទិកអង្គរផ្តល់ជូននូវការកក់បន្ទប់សណ្ឋាគារ សហការលក់សំបុត្រយន្តហោះ​តម្លៃថោកសមរម្យដោយមិនបូកតម្លៃបន្ថែម។ សួមចុចត្រង់នេះដើម្បីស្វែងរកសំបុត្រយន្តហោះ​តម្លៃថោកទៅគ្រប់តំបន់ទាំងអស់នៅជុំវិញពិភពលោក។ យើងខ្ញុំមានកក់ផងដែរនួវការដឹកជញ្ជូនដូចជារថយន្ត តូច រថយន្ត ១២កៅអី​​ រថយន្តក្រុង និងទូកទៅគោលដៅផ្សេងគ្នានៅទូទាំងប្រទេស។

ក្រុមហ៊ុនទេសចរណ៍អិកសូទិកអង្គរ កក់លើអ៊ិនទែរណែតមានសុវត្ថិភាព

យើងខ្ញុំផ្ដល់នូវការកក់និងបង់ប្រាក់លើបណ្តាញអ៊ិនទែរណែតមានសុវត្ថិភាព។

អ្នកនឹងរីករាយជាមួយនឹងការផ្តល់សេវាទេសចរណ៍នៅក្នុងតំបន់របស់យើង – ប្រទេសកម្ពុជាវៀតណាម ឡាវ និងថៃដោយ ប្រើប្រព័ន្ធទូទាត់ប្រាក់អង្គរនៅលើបណ្ដាញ សុវត្ថិភាព​PayPay ។ ដោយយល់ព្រមនឹងលក្ខ័ណរបស់យើងលោកអ្នកអាចលុបចោលការកក់របស់លោកអ្នកហើយទទួលការបង្វិលជូនវិញនូវចំនួនទឹកប្រាក់ដែលបានបង់។

ដំណើរកំសាន្តចូលព្រៃលើភ្នំបូកគោរបស់ភ្ញៀវរុស្ស៊ី
ដំណើរកំសាន្តចូលព្រៃលើភ្នំបូកគោរបស់ភ្ញៀវរុស្ស៊ី